តែបៃតងមានគុណវិប្បត្តិចំពោះសុខភាពឬទេ?
តែបៃតង គីមានអត្ថប្រយោជន៏ជាច្រើនដល់រាងកាយ។ តែបៃតង គឺផលិតចេញស្លឹកដែលមិនមានជាតិអាស៊ីត ហើយត្រូវបានយកទៅប្រើប្រាស់ ធ្វើជាឳសថនៅប្រទេសចិន និងឥណ្ឌា។ តែបៃតងមានច្រើនប្រភេទ ហើយអាចការពារជំងឺជាច្រើនប្រភេទ ដូចជាជំងឺមហារីកសុដន់ សួត ស្បែក និងបំពង់កជាដើម ក្រៅពីនេះវាក៏ជួយដល់បេះដូង និងការដាច់សរសៃឈាម ជំងឺទឹកនោមផ្អែម និងការស្រកទំងន់ផងដែរ។
ក្រៅពីគុណសម្បត្តិ វាក៏មានគុណវិបត្តិផងដែរ សម្រាប់អ្នកប្រតិកម្មនឹងកាហ្វេអ៊ីន អាចធ្វើអោយគេងមិនលក់ ថប់ដង្ហើម ឫចុកពោះ ហើយតែបៃតងមានផ្ទុកនៅសារធាតុសកម្មខ្ពស់ អាចធ្វើអោយមានផលប៉ះពាល់ និងធ្វើអន្តកម្មខ្ពស់ ជាមួយថ្នាំបំប៉ន ឫថ្នាំដទៃទៀត ជាពិសេសស្រ្តីមានផ្ទៃពោះ និងបំបៅកូនដោយទឹកដោះ ដែលមានសម្ពាធឈាមខ្ពស់ ជំងឺក្រលេន ជំងឺថ្លើម ឫជំងឺបេះដូងគួរ ជៀសវាងផលិតផលណាមានសារធាតុតែបៃតងនោះទេ គួរតែពិគ្រោះជាមួយគ្រូពេទ្យមុននឹងប្រើប្រាស់។