ភ្ញាក់ផ្អើលខ្លាំង! កំពូលតារាចិនជើងចាស់លោក Sammo Hung រហស្សនាមហៅអាម៉ាប់ ប្រែជាស្គមមើលសឹងមិនស្គាល់

កាលថ្មីៗនេះលោក Sammo Hung រហស្សនាមថា “អាម៉ាប់” បានផុសរូបលើបណ្តាញសង្គម នៃការជួបជុំញ៉ាំអាហារជាមួយមិត្តភក្តិ បីនាក់ផ្សេងទៀត។ ក្នុងរូបនេះយើងសង្កេតឃើញថា លោក Sammo Hung ស្រកគីឡូជាច្រើន ដែលធ្វើអោយយើងមើលមិនចង់ស្គាល់។ គ្រាន់តែឃើញរូបនេះភ្លាម អ្នកគាំទ្រ និងអ្នកលេងអ៊ីនធឺណេតមានការភ្ញាក់ផ្អើលជាខ្លាំង ដោយរូបរាងរបស់លោកមានការខុសឆ្ងាញពីរូបរាងពីមុនដែលមានសភាពធាត់។ ពួកគេភាគច្រើនចោទសួរថាគាត់ស្រកប៉ុន្មានគីឡូ? ឯអ្នកខ្លះបារម្ភខ្លាចថាគាត់កំពុងឈឺ។

ឆ្លើយតបនឹងការបារម្ភនេះ កូនស្រីរបស់ អាម៉ាប់ បានបញ្ជាក់វិញផងដែរថា លោក Sammo មានសុខភាពល្អធម្មតា​ ហើយការស្រកគីឡូនេះគឺមកពីគាត់ទទួលទានអាហារសុខភាព និងហាត់ប្រាណជាប្រចាំ។ គួរបញ្ជាក់ផងដែរថាការមុន លោក Sammo មានគីឡូរហូតដល់ 115 គីឡូ ប៉ុន្តែឥឡូវគាត់មានទំងន់តែ 73 គីឡូតែប៉ុណ្ណោះ។

ឆ្លើយតបទៅនឹងការបារម្ភនេះ កូនស្រីប្រសារបស់ Sammo បានបញ្ជាក់ទៅប្រព័ន្ធផ្សព្វផ្សាយតាមរយៈសារទូរស័ព្ទថា Sammo ។

348 Views

Leave a Reply

Your email address will not be published. Required fields are marked *